Results for: food Search Results
Family Filter:
As a Field Senior Marketing with over 5 years of experience driving market. I am specialized in giving training and development as a human resource officer and have successfully conducted more than seven training programs in a year. My strengths are organizing learning modules, creating instructional activities and presenting concepts, thus I feel that I can work best in this field. My interests are to play cricket, listen to music, interact with new people and make fun with friends.
18 photos
Nobody wants to or should have to pay for anything on their birthdays! Here are some great places that you can get free food from just because you were born.
  • 18 Apr 2016
  • 13 143
Share Gallery
1 photo
Wayward ^ _ ^ love 10:10:16 Hello, brother need to service? Package night, 700, 10:00 pm to 8:00 am, fast food 300, qq photo album is my photo, if the brother opened his room after opening the room ticket over, Nanning city hotels or individual residence can be, my sister immediately in the past, not Bargain not chat, thank you
  • 17 Nov 2016
  • 467
Share Gallery
2 photos
ខ​ជើងមាន់ - Khmer Food Recipe - Cambodian Recipes បើ​តាម​ខ្ញុំ​ដឹង ជើង​មាន់​ភាគច្រើន​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ថៃ យួន ដូច្នេះ​សូ​ម​ទិញ​ជើងមាន់​ដែល​មិន​ក្លាស់សេ ជា​ជើងមាន់​ដែល​កាប់​ចេញ​ពី​មាន​កសិដ្ឋាន​នៅ​ប្រទេស​ខ្មែរ​យើង។ :) ‪ ៙ គ្រឿងផ្សំ‬ ៖ - ជើងមាន់ ១គីឡូ - សៀង​ខ្មៅ កន្លះ​ខាំ - មើម​ខ្ញី​ចិញ្ច្រាំ ១ខាំ - ខ្ទឹមស​ចិញ្ច្រាំ ១ខាំ - ម្ទេស​ផ្អែម ៥ផ្លែ - ផ្កា​ចាន់ ឬ ប៉ូចកាក់ ១០ផ្កា - ស្ករត្នោត ២ ស្លាបព្រាបាយ - ទឹក​ប្រេង​ខ្យង ៥ស្លាបព្រាបាយ - ស្រា​ស កន្លះ​ពែង - ប្រេងឆា ១ដប ‪៙ ‎របៀប​ធ្វើ‬ ៖ ១- ប្រឡាក់​ជើងមាន់​នឹង​ស្រា​ស​កន្លះ​ពែង ចំនួន​មួយ​ម៉ោង ហើយ​ដាក់​ស្ងោរ អោយ​ផុយ​ទន់​ស្បែក ទើប​ស្រង់​ចេញ​ហើយ​សម្រស់​ទឹក​អោយ​ស្ងួត ។ ២- ដាំ​ប្រេងឆា​ក្នុង​ខ្ទះ ដាំ​អោយ​ក្តៅ ហើយ​បំពង​ជើងមាន់ អោយ​ក្រឡោត​ពងស្បែក ឡើង​ក្រហម​ស្អាត ទើប​ស្រង់​ចេញ​ដួស​ទុក​អោយ​ត្រជាក់។ ពេល​បំពង សូម​គ្រប​គម្រប​កុំ​ខាន ដើម្បី​កុំ​អោយ​ខ្លាញ់​ផ្ទុះ រលាក​ដៃ ឬ មុខ។ យកល្អ សូម​ប្រើ​គម្រូប​ឆ្នាំង ដែល​ថ្លា​ដូច​កញ្ចក់ ងាយ​មើល​ឃើញ​ជើង​មាន់​បំពង​ខាង​ក្នុង។ ៣- ក្នុង​ឆ្នាំង​ថ្មី​មួយ សូម​ដាក់​ស្ករត្នោត កូរ​អោយ​ក្រហម ឡើង​ជ័រ​ជើង​អង្ក្រង រួច​ដាក់ ខ្ទឹមស​ចិញ្ច្រាំ និង មើម​ខ្ញី​ចិញ្ច្រាំ ចូល កូរ​អោយ​ឈ្ងុយ ទើប​ចាក់​ស្រា​ស ១វែក ថែម​ទឹក​ប្រេងខ្យង សៀង​ខ្មៅ ផ្កា​ចាន់ (ឬ ប៉ូចកាក់) ចូល​ថែម​ទៀត កូរ​អោយ​សព្វ។ ៤- ចាក់​ជើង​មាន់​បំពង​ចូល កូរ​អោយ​ចូលជាតិ ហើយ​ថែម​ទឹក ដាក់​ខ អោយ​ចូល​ជាតិ រហូត​ផុយ​ទន់​ស្បែក​ជើង​មាន់។ បើ​មិន​ទាន់​ផុយ សូម​ថែម​ទឹក​ទៀត រំងាស់​ទាល់​តែ​ផុយ រួច​ភ្លក្ស​ថែមថយ​គ្រឿង តាម​ចំណូលចិត្ត​ត្រូវការ។ ៥- នៅ​ពេល​ដួស​បរិភោគ​ក្តៅ សូម​រោយ​ម្ទេស​ផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខ​ត្រជាក់ សូម​ដួស​ដាក់​ចាន ចំហុយ​ជាមួយ​ម្ទេស​ផ្អែម និង​ស្លឹកខ្ទឹម នោះ​នឹង​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់៕ ----------------------------- ដោយ ៖ Both Leakhna
  • 2 Dec 2016
  • 1 083
Share Gallery
6 photos
រូបមន្ត​ធ្វើ​ ខ្ទឹម​ជ្រក់​ សម្រាប់​ញ៉ាំ​ជាមួយ​ពង​ទា​កូន ឬ​សាច់​អាំង - Khmer Food Recipe - Cambodian Recipes ៙ គ្រឿងផ្សំ៖ - ខ្ទឹម​កំពឹស​ធំ 8 មើម - ស្ករស 8 ស្លាបព្រាបាយ - អំបិល 1ស្លាបព្រាកន្លះ - ទឹក​ក្រូចឆ្មារ កាច​ជាង​កន្លះ​ចាន​ចង្កឹះ - ម្ទេស​ឆា កាច​ជាង​កន្លះ​ចាន​ចង្កឹះ ៙ របៀបធ្វើ ៖ - បក​សម្បក​ខ្ទឹមស​ចេញ ហើយ​ហាន់​ស្តើងៗ - បន្ទាប់មកចាក់គ្រឿងផ្សំទាំងអស់លាយច្របល់ចូលគ្នាអោយបាន2នាទី - រួច​ដួស​ដាក់​ក្រឡ​គ្រប​អោយ​ជិត ទុក​មួយ​អាទិត្យ​ទើប​អាច​ញ៉ាំ​បាន ៕ --------------- ដោយ ៖ តូ រ៉ូ
  • 2 Dec 2016
  • 1 559
Share Gallery
4 photos
ស៊ុប​ពងទាកូន - Khmer Food Recipe - Cambodian Recipes ‪៙ ‎គ្រឿងផ្សំ‬ ៖ - ពង​ទា​កូន ១០ គ្រាប់ - ផ្សិតចំបើង ៤ ខាំ (ពុះ​ជា​ពីរ) - ប្រហិត​សាច់គោ ៥ ខាំ (ពុះ​ជា​ពីរ) - គល់​ស្លឹកគ្រៃ ២ គល់ ដំ​អោយ​បែក កាត់​ខ្លី​ស្មម - ស្លឹក​ក្រូច ៤ សន្លឹក - ខ្ទឹមស ៤ កំពឹស ដំ​អោយ​បែក - រំដេង ១ ដុំ ប៉ិន​មេដៃ ដំ​អោយ​បែក - ស្ករ ២ស្លាបព្រាបាយ - អំបិល ១ស្លាបព្រាកាហ្វេ - ប៊ីចេង ១ស្លាបព្រាកាហ្វេ (អត់​ក៏បាន) - ម្សៅស៊ុប ១ស្លាបព្រាបាយ (អត់​ក៏បាន) - ទឹកត្រី ១ស្លាបព្រាបាយ - ទឹកដោះគោឆៅ ១ កំប៉ុង - ទឹក ២-៣ លីត្រ ‪៙ ‎របៀប​ធ្វើ‬ ៖ - ពង​ទា​កូន​ស្ងោ​ជាមួយ ស្លឹក​ក្រូច គល់​ស្លឹកគ្រៃ អោយ​ឆ្អិន បក​សំបក​អោយ​ស្អាត ទុក​មួយ​ឡែក។ - យក គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច រំដេង ខ្ទឹមស អាំង ឬ លីង​អាយ ក្រៀម​បន្តិច រួច​ដាក់​បង់​ក្នុង​ទឹក​កំពុង​ពុះ។ - ដាក់ ស្ករ អំបិល ប៊ីចេង ម្សៅស៊ុប ទឹកត្រី (ថែមថយ​តាម​ចំណូលចិត្ត) ផ្សិតចំបើង ចូល​ទុក​អោយ​ពុះ។ - ដាក់ ប្រហិត​សាច់គោ ពង​ទា​កូន ទុក​អោយ​ពុះ​ម្តង​ទៀត សឹម​ដាក់ ទឹកដោះគោឆៅ ទុក​អោយ​ពុះ ជាការស្រេច៕ បញ្ជាក់ ៖ ពេល​ទទួល​ទាន អាច​បន្ថែម ស្លឹក​ជី ក្រូចឆ្មារ បន្លែ​តាម​ចំណូលចិត្ត៕
  • 2 Dec 2016
  • 2 593
Share Gallery
1 photo
របៀប​ធ្វើ ស៊ុប​ម្រះ (ម្ហូប​កូនកាត់​អាស៊ី​បូព៌ា) - Khmer Food Recipe - Cambodian Recipes ៙ គ្រឿងផ្សំ​សម្រាប់​ស៊ុប​ម្រះ ៖ 1- ទឹកស៊ុប​រម្ងាស់​ចេញ​ពី​ឆ្អឹង​មាន់ 3-4L 2- បង្គា​ស្រស់ 300g 3- មឹក​ស្រស់ 300g 4- ក្ដាម​សមុទ្រ​ស្រស់ 500g 5- សាច់គោ​ស្រស់ 500g 6- ព្រុយ​ត្រីឆ្លាម 400g 7- ប្រហិត​មូល 200g 8- ផ្សិត​ម្ជុល​មាស 100g 9- ម្រះ​ខ្ចី 300g 10- ពពុះសណ្ដែក 200g 11- ជីរណា តិចតួច 12- ជីរវ៉ាន់ស៊ុយ តិចតួច 13- មីសួ 1កញ្ចប់តូច 14- មី 1កញ្ចប់តូច 15- ពពុះសណ្ដែក 100g ៙ គ្រឿងផ្សំ​ធ្វើ​ទឹកស៊ុប ៖ 1- ឆ្អឹង​មាន់​ឆៅ 2Kg 2- ទឹកត្រី 1ស្លាបព្រាបាយ 3- ម្សៅស៊ុប​រ៉តឌី ឬ ខ្នរ 1ស្លាបព្រាកាហ្វេ 4- អំបិល 1ចឹប 5- ស្ករស 1ចឹប 6- ទឹក​ធម្មតា 6L 7- ខ្ទឹមបារាំង 1មើម 8- ដើម​ខ្ទឹមខ្យល់ 20g 9- ដើម​ឃិនឆាយ​ធំ 20g ៙ គ្រឿងផ្សំ​ធ្វើ​ទឹកត្រី​កោះកុង៖ 1- ទឹកត្រី 2ស្លាបព្រាបាយ 2- ទឹក​ក្រូចឆ្មារ 4ស្លាបព្រាបាយ 3- ខ្ទឹមស​ចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ 4- ខ្ទឹមក្រហម​ចិញ្ច្រាំ 1ស្លាបព្រាបាយ 5- ម្ទេស​ហឹរ 1ស្លាបព្រាកាហ្វេ 6- ស្ករស 6ស្លាបព្រាបាយ 7- អំបិល 1ចឹប 8- ប៊ីចេង (ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន) 1ចឹប 8- ទឹកដូង​ខ្ចី​ដែល​មាន​រសជាតិ​ផ្អែម 150ml 9- ជីរវ៉ាន់ស៊ុយ​ចិញ្ច្រាំ 1ចឹប 10- ទឹកម្ទេស​ផ្អែម​របស់​ថៃ (Thai Sweet Chili sauce) 1ស្លាបព្រាបាយ ៙ វិធី​ធ្វើ៖ ១- ដំបូង​ត្រូវ​ធ្វើ​ទឹកត្រី​កោះកុង​ដោយ​យក​គ្រឿងផ្សំ ធ្វើ​ទឹកត្រី​កោះកុង​ទាំងអស់​កិន​ក្រឡុក​ចូលគ្នា​ភ្លក្ស​មើល ​ថែមថយ​រសជាតិ​តាម​ចំណូលចិត្ត​រួច​ទុក​មួយ​ឡែក​សិន។ ២- ដំណាក់កាល​បន្ទាប់​ យក​ឆ្អឹង​មាន់​មក​រម្ងាស់​ធ្វើជា ទឹកស៊ុប​ដោយ​យក​ឆ្នាំង​មួយ​ដាក់​ទឹក​ធម្មតា ឆ្អឹង​មាន់​បន្ថែម​នូវ​គ្រឿង​ផ្សំ​រសជាតិ​រួមមាន​ ខ្ទឹមបារាំង ដើម​ខ្ទឹម​ខ្យល់ ដើម​ឃិនឆាយ​ធំ ម្សៅស៊ុប​រ៉តឌី ឬ ខ្នរ ស្ករស​អំបិល និង ទឹកត្រី​បន្តិចបន្តួច​ចូល​រួច​ដាំ​លើ​ភ្លើង​តិចៗរហូត​ដល់​ពុះ រម្ងាស់​ចោល 2ម៉ោង សឹម​ត្រង​វា​យក​តែ​ទឹកថ្លា​មក​ប្រើ​ប្រហែល 3L។ ៣- បន្ទាប់មក​យើង​ត្រូវ​ដួស​ទឹកស៊ុប​ដាក់​ក្នុង​ឆ្នាំង​នៅ លើ​ចង្ក្រាន​ភ្លើង។ នៅពេល​ដែល​ទឹក​ស៊ុប​នោះ​ពុះកញ្ជ្រោល ត្រូវ​ដាក់​បន្លែ​បង្ការ​រួម​ទាំង​សាច់​មឹក បង្គា ព្រុយ​ត្រីឆ្លាម​ចូល ។ ៤- នៅ​វគ្គ​បង្ហើយ ពេល​ដែល​ទឹកស៊ុប​ចូល​ជាតិ​បន្លែ សាច់​ហើយ លោកអ្នក​អាច​ដាក់​មីសួ ឬ មី ចូល​ដើម្បី ទទួលទាន​ជាមួយ​ទឹកត្រី​កោះកុង​មួយ​ចម្អែត​ បាន​យ៉ាង​ឆ្ងាញ់​ពិសា។
  • 2 Dec 2016
  • 1 833
Share Gallery
1 photo
ត្រចៀក​ជ្រូក​បំពង - Khmer Food Recipe - Cambodian Recipes របៀប​ធ្វើ ៖ ១- ស្ងោរ​ត្រចៀកជ្រូក ដាក់​អំបិល អោយ​មាន​រស​ប្រៃ​ឡមៗ និង ផ្កា​ច័ន្ទ​ពីរ​បី​គ្រាប់ ដើម្បី​អោយ​មាន​ក្លិន​ក្រអូប។ ស្ងោរ​រហូត​ផុយ​ស្បែក​ត្រចៀក។ ២- ស្រង់​ហើយ ហាន់​ស្តើងៗ ៣- ដាក់​បំពង​ក្នុង​ខ្លាញ់​ក្តៅ អោយ​ពង​ក្រឡោត​ស្បែក។ ពេល​បំពង សូម​បំពង​ក្នុង​ឆ្នាំង ដែល​មាន​គំរប ដើម្បី​កុំ​អោយ​ខ្ទាត​ខ្លាញ់ រលាក​ដៃ ឬ រលាក​មុខ។ ៤- ពេល​ស្បែក​ឡើង​ពង​ក្រឡោត ក្រហម​ហើយ ទើប​ស្រង់​ចេញ យក​បរិភោគ​លេង ជ្រលក់​ទឹក​ម្ទេស​ជូរអែម ឬ ជាមួយ ជ្រក់ល្ហុង។ ------------------------------------------- ប្រភព​ពី : អ្នកស្រី កែវ ច័ន្ទបូរណ៍
  • 2 Dec 2016
  • 684
Share Gallery
1 photo
វិធី​ធ្វើ​ទឹក​ប្រទាល​កន្ទុយក្រពើ​ ពី​អង្គការ CEDAC - Khmer Food Recipe - Cambodian Recipes ប្រទាល​កន្ទុយក្រពើ ជា​រុក្ខជាតិ​ដែល​គេ​អាច​ប្រើប្រាស់​បាន​ច្រើន​ប្រភេទ ដូចជា​ប្រើ​ជា​ឱសថ ជា​ភេសជ្ជៈ បង្អែម និង​ជា​អាហារ​ផង​ដែរ។ ចំពោះ​ការ​ប្រើប្រាស់​ជា​ភេសជ្ជៈ គេ​អាច​យក​ប្រទាល​កន្ទុយ​ក្រពើ​ទៅ​ធ្វើ ទឹក​ភេសជ្ជៈ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសារ ចំពោះ វិធីសាស្ត្រ នៃ​ការ​ធ្វើ​មាន​បង្ហាញ​ជូន​ដូច​ខាង​ក្រោម​នេះ ៖ ១. គ្រឿងផ្សំ ៖ • សាច់​ប្រទាល​កន្ទុយក្រពើ ចិត​ជា​ចំណិត​ដុំ​កន្លះ​ចាន​សំឡ • ទឹក៤ លីត្រ, ស្លឹក​តយ ៣ ទៅ ៤សន្លឹក • អំបិល​បន្តិចបន្តួច • ស្ករស ចាប់ពី ២ ខាំ ទៅ ៥ខាំ តាម​ការ​ចូលចិត្ត ផ្អែម ឫ ល្មម ។ ២. វិធី​ធ្វើ ៖ • លាង​ប្រទាល​កន្ទុយក្រពើ ទាំង​សំបក ឲ្យ​ស្អាត • ចិត​សំបក​ចេញ​ឲ្យ​ស្អាត ទុក​មួយ​ឡែក • លាង​សាច់​ប្រទាល​កន្ទុយក្រពើ​ឲ្យ​អស់​រំអិល • ចិត​ជា​ដុំ​តូចៗ​ប៉ុន​ចង្កឹះ • ដាំ​ទឹក​ដោយ​ដាក់​ស្លឹក​តយ​ចូល រហូត​ដល់​ទឹក​ពុះ ស្រង់​ស្លឹក​តយ​ចេញ ដាក់​ស្ករ អំបិល ភ្លក្ស​មើល​ល្មម​ចូលចិត្ត គឺ​អាច​យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ ​ចាក់​ចូល​ទុក​ដល់​ពុះ បិទភ្លើង គ្រប​ទុក​មួយ​សន្ទុះ​កុំ​កូរ ១៥ ឫ ២០ នាទី​ក្រោយ​មក សឹម​បើក​គំរប​ឡើង នោះ​យើង​នឹង​ទទួល​បាន ទឹក​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​ដែល​មាន​រសជាតិ និង​ក្លិន​ប្រហើរ​គួរ​ឲ្យ​ចង់​ទទួលទាន​ជា​មិនខាន ។ ប្រសិន​បើ​លោក លោកស្រី​មាន​ចំណាប់​អារម្មណ៍ ជាមួយ​ការ​កែច្នៃ​អាហារ​​បែប​សាមញ្ញ អាច​រក​ជាវ​បាន​នៅ​ការិយាល័យ អង្គការ សេដាក ដោយ​ផ្ទាល់ ផ្ទះលេខ ៩១-៩៣ ផ្លូវ បេ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ 012 57 83 12 ------------------------------------------------------ ប្រភព​ពី : ទំព័រ Facebook ​អង្គការ CEDAC
  • 2 Dec 2016
  • 661
Share Gallery
1 photo
ជ្រក់​ត្រកួន - Khmer Food Recipe - Cambodian Recipes ត្រកួន គឺ​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​សម្បូរ​នូវ​សារធាតុ​​ដែក និង​មាន​​សារៈ​សំខាន់​សម្រាប់​​​ស្ត្រី​ដែល​​​មាន​ផ្ទៃ​ពោះ​។ ​ហេតុនេះ​យើង​ខ្ញុំ​សូម​នាំ​ជូន​នូវ​​មុខ​ម្ហូប​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះ​ថា ជ្រក់​ត្រកួន វា​ត្រូវ​បាន​​កែ​ឆ្នៃ​ចេញ​ពី​ត្រកួន និង​ការ៉ុត ជា​ពិសេស​​មាន​រស់​ជាតិ​ឆ្ងាញ់​ពិសារ។ ៙ គ្រឿងផ្សំ ៖ ត្រកួន​ស្រស់ ៣០០ ក្រាម ការ៉ុត​មួយ​មើម​តូច អំបិល​មួយ​ចុង​ស្លា​ព្រា​កាហ្វេ ក្រូច​ឆ្មា ខ្ទឹម​ក្រហម ២មើម ខ្ទឹម​ស ៣ទៅ៤កម្ពឹស ប៊ីចេង​កន្លះ​ស្លាបព្រា​កាហ្វេ ស្ករស​មួយ​ស្លាបព្រា​កា​ហ្វេ ៙ វិធី​ធ្វើ ៖ ជា​ដំបូង​អ្នក​ត្រូវ​យក​ត្រកួន​មក​ស្រុះ​វា​ឲ្យ​ទន់​ជាមុន​សិន​​បន្ទាប់​មក ​ធ្វើ​ការ​កាត់​ ឬ សាប់​វា​ឲ្យ​ទៅ​ជា​សរសៃ​ក៏បាន​។ បន្ទាប់​​មក​ទៀត​ត្រូវ​កោស​សំបក​ការ៉ុត នឹង​លាង​ទឹក​ឲ្យ​ស្អាត បន្ទាប់​​មក​​កាត់​វា​ជា​កង់​ៗ ​ប្រវែង ២ ទៅ ៣ ថ្នាំង​ដៃ រួច​ហើយ​ធ្វើ​ការ​​ឈូស​វា​ជា​​សរសៃ​ទុក​មួយ​អន្លើ។ ជា​បន្ត​​មក​ទៀត​អ្នក​ត្រូវ​ហាន់​ខ្ទឹមក្រហម​ជា​បន្ទះ​ស្តើង​ៗ​នឹង​ចិញ្ច្រាំ​ខ្ទឹម​ស។ យក​ត្រ​កួន​​ការ៉ុត​ ខ្ទឹម​ស​ចិញ្ច្រាំ​​នឹង​ខ្ទឹម​ក្រហម​មក​​​លាយ​​​បញ្ចូល​​គ្នា​រួច​​​បន្ថែម​ អំបិល​​មួយ​ចុង​ស្លា​ព្រា​កាហ្វេ ប៊ីចេង​​ កន្លះ​​ស្លាបព្រា​កាហ្វេ ស្ករស​មួយ​ស្លា​ព្រា​កា​ហ្វេ​ ច្របល់​​គ្នា​​ឲ្យ​សព្វ​ចូល​គ្នា​​ជា​បន្ត​​មក​ទៀត​​បន្ថែម​ក្រូច​ឆ្មា​ចូល​ កូរ​អោយ​សព្វ​ភ្លក់​មើល​ជូ​ល្មម​តាម​​ចំណូលចិត្ត​អ្នក​។​ អ្នក​​អាច​ទុក​​មួយ​ស្របក់​ដើម្បី​ឲ្យ​ជាតិ​​ជូ​ចូល​​គ្នា​សព្វ​រឺ​អាច​ដាក់ ​ក្នុង​​កែវ​​គ្រប​​ឲ្យ​ជិត​ទុក​ក្នុង​ទូ​ទឹក​កក​​ទុក​បាន​​យូរ ៕ ------------------------------- ប្រភព​ពី : CamLocation
  • 2 Dec 2016
  • 1 086
Share Gallery
5 photos
ស៊ុប ស៊ូគី - Khmer Food Recipe - Cambodian Recipes Suki Soup គឺ​ជា​ស៊ុប​​របស់​ប្រទេស​ជប៉ុន និង​ពេញ​និយម​ងាយស្រួល​ធ្វើ ស៊ុប​នេះ​មាន​ច្រើន​បែប ទៅ​តាម​តំបន់ ។ បើ​នៅ​ខ្មែរ​យើង ​ក៏​អាច​ធ្វើ​ស៊ុប​ស៊ូគី​នេះ​បាន គ្រាន់​តែ​មិន​សូវ​គ្រប់​គ្រឿង ព្រោះ​ស៊ុប​នេះ​ភាគ​ច្រើន​គេ​​ប្រើ​គ្រឿង​សមុទ្រ ឯ​ខ្មែរ​យើង​សម័យ​នេះ​គ្រឿង​សមុទ្រ​មាន​តម្លៃ​ថ្លៃ ចឹង​យើង​ធ្វើ​ទៅ​តាម​ទឹក​លុយ​គ្រួសារ​ខ្មែរយើង​។ សូម​មើល​រូបមន្ត​លំអិត​ខាង​ក្រោម នោះ​លោក​អ្នក​នឹង​អាច​ធ្វើ​តាម​បាន ។ ** គ្រឿងផ្សំ ៖ 1- សាច់គោ 200ក្រាម 2- សាច់​ជ្រូក 200g 3- ថ្លើម​ជ្រូក 100g 4- ក្បាល​ត្រី​តឹកកែ​ស្រុស 200g 5- ប្រហិត​មូល 100g 6- គាវ​បង្គា 4-5ដុំ 7- បង្គា​ស្រស់ 200g 8- មឹក​ស្រស់ 300g 9- មឹក​ជ្រក់ 200g 10- ពពុះសណ្ដែក​បំពង 100g 11- ផ្សិត​ម្ជុល 200g 12- ផ្សិត​តុងកូវ 200g 13- ផ្សិតចំបើង 100g 14- ផ្សិតត្រចៀកកណ្ដុរ 100g 15- ពោត​ផ្អែម 1-2កង់ 16- មី​កញ្ចប់ 1ក្ចប់ 17- មី​ដុំ 1ដុំ 18- មីសួ 1កញ្ចប់តូច 19- ស្ពៃបូកគោ 100g 20- ត្រកួន 80g 21- តាំងឱ 80g 21- ស្ពៃចង្កឹះ 80g 23- ស្ពៃជើងទា 80g 24- បន្លែ​ភ្លៅកង្កែប 80g 25- ល្ងស​លីង 1ស្លាបព្រាបាយ 26- ពងមាន់​ឆៅ 1គ្រាប់ 27- ទឹកស៊ុប​រម្ងាស់​ចេញពី​ឆ្អឹង​មាន់ 3-4L *** គ្រឿង​សម្រាប់​រម្ងាស់​ទឹកស៊ុប ៖ 1- ឆ្អឹង​មាន់​ឆៅ 2Kg 2- ឆៃថាវ 1មើម 3- ប៉ិកួៈ 1មើម 4- ខ្ទឹមបារាំង 1មើមតូច 5- ដើម​ខ្ទឹម​ខ្យល់ 80g 6- ដើម​ឃិនឆាយ​ធំ 80g 7- អំបិល 1ចឹប 8- ប្រេងល្ង 1ចឹប 9- ទឹក​ធម្មតា 6L **** វិធី​ធ្វើ​ស៊ុប​ស៊ូគី ៖ 1- យក​ឆ្នាំង​ជ្រៅ​មួយ​មក​ដាក់​ឆ្អឹង​មាន់​ឆៅ ដាក់​ឆៃថាវ ប៉ិកួៈ ខ្ទឹមបារាំង ដើម​ខ្ទឹម​ខ្យល់ ដើម​ឃិនឆាយ​ធំ រោយ​អំបិល​ដាក់​ទឹក​ចូល​យក​ទៅ​រម្ងាស់​ដោយ​ប្រើ​ភ្លើង​តិចៗ​រយ:ពេល 1-2ម៉ោង សឹម​ត្រង​យក​តែ​ទឹក​ថ្លាៗ​មក​ប្រើ។ 2- បក​សម្អាត លាង​បន្លែ និង​គ្រឿងផ្សំ​ដទៃ​ទៀត រួច​ទុក​ឲ្យ​ស្រស់ទឹក។ 3- ដាក់​ទឹកស៊ុប​ចូល​ឆ្នាំងភ្លើង ដាក់​ទឹកស៊ីអ៊ីវ​បន្តិច ម្សៅស៊ុប​រ៉តឌី​បន្តិច ត្រី​សាច់​ដាក់​បន្លែ​បង្ការ​ចូល ទទួលទាន​ជាមួយ​ទឹក​តៅហ៊ូ ឬ​ទឹកសៀង។ ----------------------------------- ដោយ​ម៉ាដាម សម្ផស្ស
  • 2 Dec 2016
  • 3 789
Share Gallery
1 photo
សាច់​ជ្រូកបីជាន់​បំពង - Khmer Food Recipe - Cambodian Recipes របៀបធ្វើ៖ ១- ដាំ​ទឹក​អោយ​ពុះ ២- ច្រៀក​សាច់​បី​ជាន់ ជា​ចម្រៀក​ៗ​វែង​ប្រហែល មួយ​តឹក កម្រាស់​ពីរ​ធ្នាប់។ ៣- ដាក់​ស្ងោរ​អោយ​ផុយ​ស្បែក។ ៤- ស្រង់​បាន​ហើយ ប្រឡាក់​អំបិល អោយ​ប្រៃ​ល្មម ទុកចោល ប្រហែល​កន្លះ​ម៉ោង ៥- ដាំ​ខ្ទះ​ខ្លាញ់ ចំនួន​កាច​ខ្ទះ អោយ​ក្តៅ​ខ្លាំង ក្នុង​ឆ្នាំង​ដែល​មាន​គម្រប។ ៦- ទម្លាក់​សាច់​ជ្រូក​ស្ងោរ ទៅ​ក្នុង​ខ្ទះ​ដែល​មាន​ខ្លាញ់​ក្តៅ​នោះ បំពង​អោយ​ក្រឡោត​ស្បែក ឡើងក្រហម។ ទម្លាក់​សាច់​ភ្លាម គ្រប​ឆ្នាំង​ភ្លាម ការពារ​ក្រែង​ខ្លាញ់​ផ្ទុះ ខ្ទាត​ត្រូវ​ខ្លួន ត្រូវ​ភ្នែក នាំ​រលាក។ ៧- ពេល​សាច់​ជ្រូក​ឡើង​ពង​ក្រហម​ហើយ សូម​ស្រង់​ចេញ យក​មក​ហាន់​បរិភោគ ជាមួយ ទឹក​សៀង​ខ្មៅ​ផ្អែម និង ទឹកម្ទេស។ ------------------------------------------------ ប្រភព​ពី : អ្នកស្រី កែវ ច័ន្ទបូរណ៍
  • 2 Dec 2016
  • 1 520
Share Gallery
6 photos
ផាក់លូវ ត្រចៀក​ជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការ​ចូលចិត្ត ) - Khmer Food Recipe - Cambodian Recipes ផាក់លូវ ​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​ ដែល​មាន​អ្នក​ខ្លះ​ចាញ់​ក្លិន​ផាក់លូវ​ មិន​ចេះ​ហូប​ទេ យើង​អាច​ប្រើ​សាច់​ជា​ប្រើ​ប្រភេទ​តាម​ការ​ចូល​ចិត្ត ដោយ​លៃ​តាម​សាច់​ឆាប់​ផុយ ឬ សាច់​ស្វិត ដើម្បី​កុំ​ឲ្យ​ពេល​ធ្វើ​ឆ្អិន​ សាច់​ផុយ​ពេក​ហូប​មក​ឆ្ងាញ់។ គេ​អាច​ទទួលទាន​ជាមួយ​ជ្រួក​ផ្សេងៗ​បាន ៙ គ្រឿងផ្សំ ៖ - ត្រចៀក​ជ្រូក អណ្ដាត​ជ្រូក ពោះវៀន ( មាន​ច្រើន​មុខ​តាម​ការ​ចូលចិត្ត ) - គ្រឿង​ផាក់លូវ ( អាច​រក​ទិញ​កន្លែង​លក់​ចាប់ហ៊ួយ ) - គ្រាប់​ផ្កាចន្ទន៍ គល់​ស្លឹកគ្រៃ រំដេង - ស្ករត្នោត ទឹក​ប្រេងខ្យង អំបិល ម្សៅស៊ុប ៙ វិធី​ធ្វើ ៖ - យក​សាច់​ជ្រូក​គ្រប់មុខ​ទាំងអស់ យក​មក​លាង​អោយ​ស្អាត ( ច្របាច់​ទឹកអំបិល កោស​ចេញ​នៅ​ជាតិ​រំអិល​ដែល​មាន​នៅ​ក្នុង ពោះវៀន និង​អណ្ដាត​ជ្រូក​អោយ​ស្អាត​ល្អ ... ។ល។ ) រួច​ទុក​មួយ​អន្លើ - ដាក់​ខ្លាញ់​បន្តិច​ចូល​ក្នុង​ឆ្នាំង ទុក​អោយ​ក្តៅ រួច​ដាក់ ស្ករត្នោត គ្រាប់​ផ្កាចន្ទន៍ គល់​ស្លឹកគ្រៃ រំដេង​ចូល កូរ​អោយ​សព្វ​រៀង​ឈ្ងុយ​បន្តិច ទើប​ដាក់​គ្រឿង​ផាក់លូវ​ចូល រួច​បន្ត​កូរ​អោយ​ឡើង​ក្រហម ( ប្រើ​ភ្លើង​តិចៗ​ដើម្បី​កុំ​អោយ​ខ្លោច ) - បន្ទាប់​មក​ទើប​ដាក់​សាច់​ទាំងអស់​ចូល ច្របល់​ចុះ​ច្របល់​ឡើង​អោយ​សព្វ ទើប​ដាក់​ទឹក​ប្រេងខ្យង អំបិល ម្សៅស៊ុប ( បើ​ស្ងួត​ដាក់​ទឹក​បន្តិច ) រំងាស់​អោយ​ចូល​ជាតិ​បន្តិច ទើប​ដាក់​ទឹក​ចូល រួច​ទុក​អោយ​ពុះ ភ្លក់មើល​អោយ​ល្មម ( កុំ​អោយ​ប្រៃ​ពេក ) - បន្ត​រំងាស់​អោយ​ផុយ​សាច់ នឹង​រៀង​រីង​ទឹក​អស់ សាច់​ឡើង​ក្រហម ទើប​ស្រង់​សាច់​ចេញ រួច​ជាការស្រេច ។ * របៀប​ធ្វើ​គឺ​ស្រដៀង​នឹង​ខ គ្រាន់តែ​ផាក់លូវ​គេ​រំងាស់​អោយ​រៀង​អស់​ទឹក​បន្តិច ទើប​ស្រង់​យក​តែ​សាច់​ចេញ ។ ------------------------------------------ ប្រភព​ពី : មុខ​ម្ហូប​ប្រចាំ​គ្រួសារ
  • 2 Dec 2016
  • 3 713
Share Gallery